Breaking News
Loading...
Tuesday, March 4, 2014

តើ​អ្នក​គួរ​ស្លៀកពាក់​បែបណា ពេល​ត្រៀមខ្លួន​ទៅ​សម្ភាសន៍​ការងារ​?

4:39 AM

 


ការទទួលបាន​នូវ​ចំណាប់អារម្មណ៍ ជា​លើកដំបូង​ពី​និយោជក់​របស់​អ្នក គឺ​ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​អនាគត ការងារ​អ្នក​។ អ្វី​ដែល​អ្នក​ធ្វើ​បទសម្ភាសន៍ នឹង​ធ្វើការ​ការវាយតម្លៃ​ជា​លើកដំបូង នោះ​គឺ​អាស្រ័យទៅលើ រូបរាង និង ការ​ស្លៀកពាក់​របស់​អ្នក​។ ហេតុដូចនេះ​ហើយ
ទើបបាន​ជា​វា​ពិត​ជា​សំខាន់​ណាស់ សម្រាប់​អ្នក​ក្នុងការ​ស្លៀកពាក់ អោយ​មើល​ទៅ​ដូច ជា​អ្នក​មាន​ជំនាញ នៅ​ពេល​អ្នក បាន​ទទួល​ការសម្ភាសន៍​ការងារ​ណាមួយ ទោះបីជា នៅក្នុង មជ្ឈដ្ឋាន​ការងារ​ធម្មតា មួយ​ក៏ដោយ​។​

     តើ​សំលៀកបំពាក់​ប្រភេទ​ណា ដែល​សាក​សម​នឹង​ការសម្ភាសន៍​ការងា​? អ្នក​មិន​គ្រាន់តែ​ចង់ ទទួលបាន​នូវ ចំណាប់​អារម្មណ៍​ជា​លើកដំបូង​ដ៏​ល្អ​មួយ​នោះទេ គឺ​អ្នក​ចង់​អោយ​វា​ពិតជា​មាន​ភាព​អស្ចារ្យ​។ បេក្ខជន​ដែល​បាន ស្លៀកពាក់​ក្នុង​សំលៀក​បំពាក់​ឈុត និង មានប្រើ​ក្រវ៉ា​ត់ក គឺ​នឹង​ទទួលបាន​នូវ​ចំណាប់​អារម្មណ៍​ដ៏​ល្អប្រសើរ ជាង បេក្ខជន​ដែល​បាន​ស្លៀកខោ​ខូវប៊យ និង អាវយឺត​។​
​របៀប​ស្លៀកពាក់ សម្រាប់​ត្រៀម​ខ្លួន​ទៅ​សម្ភាសន៍​ការងារ​
​សំលៀក​បំពាក់​ដែល​សាក​សម​សម្រាប់​បុរស​៖
  • សំលៀក​បំពាក់​ឈុត (​ដែល​មាន​ពណ៌​ឌិ​ត​, ពណ៌​ខៀវ ឬ ប្រផេះ​ចាស់​) ។​
  • អាវ​សាច់​ក្រណាត់​ដែល​មាន​ដៃ​វែង ( ពណ៌​ស ឬ ពណ៌​ដែល​ស៊ីគ្នា ទៅ​នឹង​សំលៀកបំពាក់​ឈុត​ខាងក្រៅ​
  • ប្រើ​ខ្សែក្រវ៉ាត់​។​
  • ក្រវ៉ា​ត់ក ។​
  • ប្រើ​ស្រោមជើង​ពណ៌​ចាស់ឌិ​ត និង ស្បែកជើងឃ្លុប​ស្បែក​។​
  • ប្រើ​គ្រឿងអលង្កា​បន្តិចបន្តួច ឬ ក៏​មិន​បាច់​ពាក់​អ្វី​នោះ​ទេ​។​
  • សិតសក់​អោយបាន​ស្អាតបាត ឬ អោយ​មើល​ទៅ​សាក​សម​ដូចជា​អ្នក​មាន​ជំនាញ​នឹង​ការងារ​។​
  • កោរពុកមាត់ និង ពុកចង្កា​អោយបាន​ស្អាត​ល្អ​។​
  • កាត់​ក្រចក​អោយបាន​ខ្លី និង ស្អាត​ល្អ​។​
  • ប្រើ​សឺ​មី ឬ កាបូប​យួរដៃ ។​
​សំលៀក​បំពាក់​ដែល​សាក​សម​សម្រាប់​ស្ត្រី ៖
  • សំលៀក​បំពាក់​ឈុត (​ដែល​មាន​ពណ៌​ខ្មៅ​,​ខៀវ ឬ ប្រផេះ​ចាស់​) ។​
  • ស្លៀកសំពត់​ដែលមាន​ប្រវែង​វែង​សមស្រប ដែល​អាច​អោយ​អ្នក​អង្គុយ​ចុះ ដោយ​មាន​ផា​សុកភាព​។​
  • ពាក់អាវ​អោយបាន​សមរម្យ​។​
  • ប្រើ​ស្បែកជើង កែង​ដែល​សាក​សម​នឹង​ឈុត​សំលៀកបំពាក់​។​
  • ត្រូវ​កំណត់​ការពាក់​គ្រឿងអលង្កា​ផ្សេងៗ ( មិន​ត្រូវ​ពាក់​ក្រវិល​ដែល​ធ្លាក់ចុះ​រញ៉េរញៃ ឬ ពាក់​ខ្សៃដៃ​ពេញ កដៃ​នោះទេ​) ។​
  • ការ​មិន​ប្រើ​គ្រឿងអលង្កា​អ្វី​នោះ គឺ​ប្រសើរ​ជាង ការ​ដែល​អ្នក​ប្រើ​គ្រឿងអលង្កា​ថោកៗ ។​
  • ជ្រើសរើស​ម៉ូត​សក់ អោយបាន​សមរម្យ​តាម​វិជ្ជាជីវៈ​ការងារ​។​
  • ធ្វើ​ការតុបតែង​មុខ​បន្តិចបន្តួច និង បាញ់​ទឹកអប់​ក្លិន​ស្រាលៗ ។​
  • សំអាត​ក្រចក​អោយបាន​ស្អាត​ល្អ​។​
  • ប្រើ​សឺ​មី ឬ កាបូប​យួរដៃ​។​
​អ្វី​ដែល​អ្នក មិន​ត្រូវ​យក​ទៅ​ជា​មួយ​ពេល​អ្នក​កំពុង​ទទួល​ការសម្ភាសន៍​
  •  ស្ករ​កៅស៊ូ​។​
  •  ទូរស័ព្ទដៃ​។​
  •  Ipod ។​
  •  ទឹកក្រូច ឬ កាហ្វេ​។​
  •  ធ្វើ​ការបិទបាំង​ស្នាម​សាក់ ប្រសិនបើ​អ្នក​មាន​។​
​គន្លឹះ​ក្នុង​ការរៀបចំ​ប្រដាប់ប្រដា ស្លៀកពាក់ មុន​ពេល​អ្នក​ទៅ​សម្ភាសន៍​
  •  មុន​ពេល​អ្នក​ត្រូវ​ទៅ​សម្ភាសន៍​ការងារ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​រៀបចំ​ប្រដាប់ប្រដា​ផ្សេងៗ និង សំលៀក បំពាក់​អោយបាន​សមរម្យ រួច​ទុក​ជា​ស្រេច​។​
  • ត្រៀម​វា​ទុក​អោយ​បាន មួយ​យប់​មុនពេល ថ្ងៃ​សម្ភាសន៍​មកដល់ នោះ​អ្នក​នឹង​មិន​ចាំបាច់ ចំណាយពេល ច្រើន​រៀបចំ​វា​នៅ​ថ្ងៃ​ទៅ សម្ភាសន៍​នោះទេ​។​
  • ប្រសិនបើ​សំលៀកបំពាក់​អ្នក ត្រូវការ​បោក​ស្ងួត នោះ​អ្នក​ត្រូវ​យក​វា​ទៅ​ហាង​បោក​អ៊ុត​ភ្លាមៗ បន្ទាប់​ពី​ការ សម្ភាសន៍​បាន​ចប់​រួចរាល់  នោះ​វា​នឹង​អាច​ប្រើ​បាន​ម្តងទៀត​នា​ពេល​ក្រោយ​។​
  • ខាត់​ស្បែកជើង​របស់​អ្នក អោយបាន​ភ្លឺរលោង​។​
  • យក​ស្ករ​ជាតិ​ជី​អង្កាម​ទៅ​ជាមួយ​អ្នក រួច​ប្រើ​វា​មុន​ពេល​អ្នក​ចូលទៅក្នុង អាគារ​សម្ភាសន៍​ការងារ ។​

ប្រភពដើម៖ http://www.health.com.kh

0 comments:

Post a Comment