Breaking News
Loading...
Tuesday, March 4, 2014

បង្កើតប្លង់គណនី(Chart of Accounts)Peachtree Quantum 2010

3:18 AM
សិក្សាពី Chart of Accounts:
នៅពេលដែលអ្នកបង្កើតក្រុមហ៊ុនរួច ជំហានបន្ទាប់អ្នកត្រូវបង្កើតប្លង់គណនី។ ជាការ សំខាន់ណាស់ មុននឹងកត់ត្រាប្រតិបត្តិការរបស់ក្រុមហ៊ុនណាមួយ អ្នកត្រូវបង្កើតប្លង់គណនីជាមុនសិន ព្រោះអ្វីដែលអ្នកបានឃើញកក្នុងរបាយការណ៍ហិរញ្ញវត្ថុគឺវាអាស្រ័យទៅលើអ្វីៗដែលអ្នកបានបង្កើតក្នុងប្លង់គណនីរបស់អ្នក។
នៅពេលដែលយើងកាន់បញ្ជីគណនេយ្យ នៅក្នុងស្ថាប័នណាមួយនោះ យើងត្រូវតែធ្វើ ការកត់ត្រា និងតាមដាននូវ រាល់ income ដែលបានមក និងកន្លែងដែលត្រូវរក្សាវាទុក។ ក្នុងនោះយើងក៏ត្រូវកត់ត្រាពី អ្វីដែលបានexpense និងអ្វីដែលត្រូវបាន Pay ផងដែរ។ យើងធ្វើការតាមដានលំហូរសាច់ប្រាក់ទាំងនេះជាមួយនឹង List នៃ   Accounts មួយដែល
ត្រូវបានហៅថា Chart of Accounts 
Chart of Account គឺជា Complete List នៃ Business’s Account និង Balance     របស់ Business 
ដើម្បីបង្ហាញ Chart of Account នោះសូមអនុវត្តតាមជំហានដូចខាងក្រោម:
1. ចុច Lists Menu > 
2. Chart of Accounts >








Inactive: មានន័យថាចំពោះគណនីណាមូយដែលអ្នកបានបង្កើតហើយអ្នកគូសសញ្ញា þ ក្នុងប្រអប់នេះ គណនីនោះនឹង ផ្អាកធ្វើការកត់ត្រាជាបណ្តោះអាសន្ន។
 Account Beginning Balance: សម្រាប់បញ្ចូលសមតុល្យដើមគ្រានៃប្រទេសគណនី ដូចជា ទ្រព្យ បំណុល និង មូលធន។

 សិក្សាពី Assets, Liabilities, Equity:
> Assets គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលមាន ហើយក្នុងនោះរួមបញ្ចូល ទាំងអ្វី ដែលក្រុមហ៊ុនជំពាក់អ្នកផ្គត់ផ្គង់និងអ្វីដែលអតិថិជនជំពាក់យើងវិញ។   Money ដែលគេ
ជំពាក់យើងត្រូវបានហៅថា A/R (Account Receivable) ដែល QuickBooks ប្រើប្រាស់វា
ដើម្បី តាមដាននូវរាល់ Money ដែលគេជំពាក់យើង។
ជាទូទៅ Asset មានដូចជា:
- Checking Accounts      : គឺជា Back Account ដែលយើងអាចដក Money សំរាប់ប្រើប្រាស់ ដែលក្នុងនោះវា ត្រូវបានបែងចែកជា 2 ប្រភេទគឺ Cash on Hand និង Cash in Bank
- Saving Accounts         : គឺជា Bank Accounts មួយដែលសំរាប់ដាក់ប្រាក់សន្សំ   ​​​​     
                                      ដែលមានការប្រាក់បន្ថែម។
- Petty Cash                  : គឺជាប្រាក់លំអិត(លុយរាយ) ដែលត្រូវបានប្រើប្រាស់សំរាប់
​​​​​​​​​​​​​​​​​​​​                                      ចាយវាយតិចតួចនៅក្នុងក្រុមហ៊ុន។
- Fixed Assets               : គឺជាទ្រព្យ អចលកម្មក្នុងក្រុមហ៊ុន (Equipment  Trucks) 
- Inventory                    : គឺជា Asset មួយសំរាប់ Store ទំនិញឬសន្និធិទាំងអស់នៅក្នុង
​                                       ក្រុមហ៊ុន។
- Undeposited Funds      : គឺជាប្រាក់ដែលមិនទាន់បានដាក់ចូលទៅ Bank 
> Liabilitie គឺជាអ្វីដែលក្រុមហ៊ុនយើងបានជំពាក់ទៅកាន់អ្នកផ្គត់ផ្គង់ ដែលភាគច្រើនវាជា Bill ដែលយើងមិនទាន់ បាន Pay នៅឡើយ ហើយវាត្រូវបានកត់ត្រានៅក្នុង A/P (Account Payable)  QuickBooks ប្រើប្រាស់Accounts Payable ដើម្បី តាមដាននូវ Money ដែលយើងបានជំពាក់អ្នកផ្គត់ផ្គង់។
ជាទូទៅ Liabilities មានដូចជា:
- Loan : គឺជាបំណុលដែលបានខ្ចីពីគេដោយមានចុះកុងត្រាត្រឹមត្រូវហើយបន្ថែមនឹងការប្រាក់។
- Unpaid Bill  : គឺជា Bill ដែលមិនទាន់បានចំនាយជាសាច់ប្រាក់ឬ Check នៅឡើយ។
- Sales  Tax  : គឺជាពន្ធបន្ថែមពីលើតំលៃនៃផលិតផលដែលត្រូវលក់ចេញ។
- Payroll Tax : គឺជាពន្ធដែលត្រូវកាត់ពីបុគ្គលិក ដោយបង់ទៅកាន់រដ្ឋ។

> Equity គឺជាទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុន ឬស្ថាប័នពិតប្រាកដ បន្ទាប់ពីដក Liabilities ចេញទាំងអស់។
Equity = Assets – Liabilities, Assets= Liabilities+ Equity
ប្រសិនបើយើងបានលក់ Assets របស់យើងទាំងអស់ដែលមាន ហើយសងទៅ Liabilities ដែលបានជំពាក់គេ នោះ Money ដែលនៅសល់គឺជា Equity 
Equity គឺជាអ្នកឆ្លុះបញ្ចាំងពីការរីកចំរើននៅក្នុងក្រុមហ៊ុន ឬស្ថាប័ន ដែលវាត្រូវបានកើនឡើងដោយផ្អែកលើ ប្រភទបីដែលមានដូចជា:
- Money ដែលត្រូវបាន វិនិយោគបន្ថែមដោយ Owners
- Money ដែលជាប្រាក់ចំនេញបាន ពីដំនើការ Business នៅក្នុងកំឡុងពេលណាមួយ
- Retained Earings គឺជាចំនេញរក្សាដែលត្រូវបានរក្សាទុកក្នុងកំឡុងពេលមុន ដែលវាមិនទាន់ត្រូវបានដកចេញ ដោយ Owner 
ប្រសិនបើយើងជា Owners គឺយើងអាចធ្វើការ ដកប្រាក់ចេញពី Business បានផងដែរ ដោយវាត្រូវបានកត់ត្រា នៅក្នុង Owner’s Drawing ដែលវានឹងធ្វើការឲ Equity ត្រូវបានថយចុះ។ ប្រសិនបើយើងជាប្រភេទក្រុមហ៊ុន ឯកកម្មសិទ្ធ នោះ គឺយើងអាចធ្វើការត្រួតពិនិត្យទៅលើ Owner’s Equity ដែលបានបង្កើតឡើងដោយ QuickBooks នៅក្នុង Balance Sheet 

ភាពខុសគ្នារវាង Cash Vs. Accrual Bookkeeping:
នៅពេលដែលយើងចាប់ផ្តើមដំនើការ Business  គឺមាន Bookkeeping Method ចំនួនពីរសំរាប់ប្រើប្រាស់ដែលក្នុង នោះមានដូចជា Cash Basis និង Accrual Basis

> Cash Basis:
វាគឺជាវិធីសាស្ត្រក្នុងការទូទាត់ចំនូលឬចំនាយ នៅពេលដែល Money ត្រូវបាន Pay ទៅលើ Bill  Money ទទួល បាននៅពេលអតិថិជនទិញទំនិញ ឬសងថ្លៃជំពាក់ពីមុន។ ប្រសិនបើយើងកំនត់ថា អ្វីដែលយើងជំពាក់គេមិនទាន់ ជាចំនាយ ដោយរងចាំរហូតដល់សងគេរួចរាល់ ឬអ្វីដែលគេជំពាក់យើងមិនទាន់ជាចំនូល ដោយរងចាំរហូតដល់ គេសង នោះយើងត្រូវប្រើប្រាស់ Cash Basis Method 

> Accrual Basis:
វាគឺជាវិធីសាស្ត្រមួយក្នុងការទូទាត់ ជាចំនូលឬចំនាយ នៅពេលដែលមានការ ទិញឬលក់កើតឡើងទោះបីជាមិន ទាន់ទទួលឬចំនាយប្រាក់ក៏ដោយ។ ប្រសិនបើយើងកំនត់ថា អ្វីដែលយើងបានលក់ទោះបីជាគេជំពាក់ ឬបង់ថ្លៃ នោះ ជាចំនូល និងអ្វីដែលយើងជំពាក់គេឬយើង Pay ជាចំនាយ នោះយើងត្រូវប្រើប្រាស់ Accrual Basis Method 

ក្រុមហ៊ុនឬស្ថាប័នជាច្រើនរើសយក Accrual Basis Method សំរាប់ប្រើប្រាស់នៅក្នុង Business ដោយវាបង្ហាញពី ស្ថានភាពហិរញ្ញវត្ថុរបស់ Business មានលក្ខណៈពិតនិងត្រឹមត្រូវជាង Cash Basis Method 

0 comments:

Post a Comment