Breaking News
Loading...
Tuesday, March 4, 2014

៥​សំនួរ​ដែល​​តែងតែ​សួរ​ និង​ពិបាក​ឆ្លើយ​នៅ​ពេល​សម្ភាសន៍​ការងារ

4:58 AM



ដើម្បី ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៍ គឺយើងត្រូវដឹង និង​យល់​​ចិត្ត​អ្នក​សម្ភាសន៍​​ថា​គេ​ចង់​បាន​អ្វី និង​ត្រូវ​ការ​អ្វី? មាន​សំនួរ​​ជា​ច្រើន​
ដែល​នឹង​ត្រូវ​បាន​សួរ​​នៅ​ពេល​​សម្ភាសន៍​ដែល​អ្នក​គួរ​ តែ​ត្រៀម​ខ្លួន​អោយ​រួច​រាល់​ទុក​ជា​មុន។ អ្នក​ត្រូវ​តែ​ដឹង និង​កំនត់​អោយ​​បាន​ច្បាស់​ថា តើ​គេ​
កំពុង​តែ​ចង់​បាន​នូវ​ចម្លើយ​​អ្វី​ពី​អ្នក។ ក្នុង​អត្ថបទ​នេះ យើង​សូម​លើក​យក​នូវ​​សំនួរ​ចំនួន​៥ ដែល​តែង​តែ​ត្រូវ​បាន​សួរ ហើយ​វា​ក៏​ជាសំនួរ​​ដែល​ពិបាក​នឹង​ឆ្លើយ​ផង​ដែរ។

តើត្រៀមហើយឬនៅដើម្បីសម្ភាសន៍ការងារ?

១- ចូរអ្នករៀបរាប់អំពីខ្លួនអ្នកផ្ទាល់?

សំនួរ ​នេះ​គឺជា​សំនួរ​​សំខាន់​មួយ​ដែល​គេ​តែង​និយម​សួរ​​ក្នុង​ពេល​សម្ភាសន៍​ការ​ ងារ។ អ្វី​ដែល​អ្នក​សួរ​ចង់​ដឹង​នោះ​គឺ តើ​អ្នក​អាច​ជួយ​បាន​​ការងារ​អ្វីខ្លះ​ដល់​ក្រុមហ៊ុន​របស់​គេ? តើ​អ្នក​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​​ក្រុមហ៊ុន​របស់​​គេ​នោះ?

អ្នកសួរគេចង់ដឹងអំពី ជំនាញ សមត្ថភាព បទពិសោធន៍ និងភាពខ្លាំងរបស់អ្នក ជាពិសេសនោះគឺអ្វីដែល​ទាក់ទងទៅនឹងការងារដែលអ្នកកំពុង​តែធ្វើការសម្ភាសន៍។ អ្នកអាចជាអ្នកលងតន្ត្រីដ៏ចំណានម្នាក់ ប៉ុន្តែអ្នកដែលសម្ភាសន៍​អ្នកនឹងមិនចាប់អារម្មណ៍​នោះទេ ប្រសិនបើការងារដែលអ្នកដាក់ពាក្យ​សុំនោះមិនមែនទាក់ទងនឹងតន្ត្រី។ អ្នកគួរតែធ្វើការផ្តោតទៅលើ​ចម្លើយណាដែលគេកំពុងតែសួរ ហើយចៀសវាងនូវចម្លើយ​ដែលមិនមានការទាក់ទងនឹងការងាររបស់អ្នក។

២- ហេតុអ្វីបានជាអ្នកលាឈប់ ឬចាកចេញពីកន្លែងធ្វើការចាស់របស់អ្នក?

នេះ ​ជា​សំនួរ​​មួយ​ដែល​អ្នក​អាច​​នឹង​ត្រូវ​បាន​សួរ។ អ្នក​សម្ភាសន៍​ចង់​ដឹង​ថា តើ​មាន​បញ្ហា​អ្វី​ដែល​បណ្តាល​អោយ​អ្នក​ធ្វើកា​រ​ផ្លាស់​ប្តូរ​កន្លែង​ ធ្វើការ? តើ​អ្នក​ជា​អ្នក​បង្ក​រ​បញ្ហា​ដល់​ក្រុមហ៊ុន? ហើយ​បញ្ហា​នេះ​នឹង​អាច​​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬទេ?

ប្រសិន​បើ​អ្នក​ កំពុង​​តែ​រក​ការ​ងារ​ថ្មី​ធ្វើ​ដោយ​សារ​តែ​ត្រូវ​គេ​បណ្តេញ​​ចេញ ឬ​ត្រូវ​គេ​កាត់​បន្ថយ​បុគ្គលិក អ្នក​គួរ​តែ​ត្រូវ​ត្រៀម​​ចម្លើយ​នៃ​សំនួរ​នេះ អោយ​បាន​រួចរាល់ ដោយ​ផ្តល់​នូវ​ចម្លើយ​​ដែល​សង្កត់​ទៅ​លើ​ន័យ​វិជ្ជមាន ជា​ជាង​អវិជ្ច​មាន។

អ្នក ​ប្រហែល​ជា​​អាច​ឆ្លើយ​ថា៖ វា​គឺ​ជា​​បទពិសោធន៍​ដែល​ខ្ញុំ​ចង់​បំភ្លេច​វា ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​មេរៀន​មួយ​ដ៏​ល្អ​ពីបទពិសោធន៍​នេះ។

នៅពេលដែល ​ជួបបញ្ហាអ្វីដែលមិនល្អនៅក្នុងបទពិសោធន៍ការងាររបស់អ្នក អ្នកត្រូវតែផ្លាស់ប្តូរ​របៀប​ឆ្លើយ​ដោយធ្វើយ៉ាងណាអោយ​ វាទេរទៅរកភាពវិជ្ជមានវិញ។

៣- ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ?

អ្នកសម្ភាសន៍ចង់ស្តាប់នូវចម្លើយរបស់អ្នកថា ហេតុអ្វីបានជាអ្នកជ្រើសរើសក្រុមហ៊ុននេះ ឬក៏មុខ​តំណែង​ណាមួយដែលអ្នក​កំពុងដាក់ពាក្យសុំ។

ចម្លើយដែលអ្នកមិនគួរឆ្លើយនោះគឺ៖ ខ្ញុំបានឃើញវានៅលើទំព័រស្វែងរកការងារ ហើយខ្ញុំដឹងថាខ្ញុំអាច​បំពេញ​មុខតំណែង​នេះបាន។ ចម្លើយនេះ គឺវាប្រហាក់ប្រហែលនឹងការ​សុំនារីម្នាក់ដើម្បីធ្វើជាគួរគ្រង ហើយនៅពេលដែលនាង​សួរទៅវិញថា “ហេតុអ្វីបានជាលោកចង់រៀបការ​ជាមួយខ្ញុំ?”  បុរសនោះឆ្លើយថា៖ ខ្ញុំតែងចង់រៀបការ ហើយនាងគឺជាមនុស្សស្រី។ ចម្លើយនេះគឺជាចម្លើយដែល​ទទួលយកបាននោះទេ។

អ្នកគួរ​ តែធ្វើការសិក្សាស្រាវជ្រាវទៅ​លើក្រុមហ៊ុនដែលអ្នកកំពុងតែធ្វើ​ ការដាក់ពាក្យដូចជា​គោល​នយោបាយ​របស់​ក្រុមហ៊ុន និងបេសកម្មជាដើម។ អ្នកអាចឆ្លើយថា គោលនយោបាយ និងបេសកម្មរបស់ក្រុមហ៊ុននោះ ស្របទៅនឹងគោល​គំនិតរបស់អ្នក​ហើយជាអ្វីដែលខ្ញុំកំពុងតែស្វែងរក។

ចម្លើយ ​ផ្សេង​ទៀត​​សម្រាប់​សំនួរ​មួយ​នេះ គឺ​អ្នក​ទៅ​សម្ភាស​ដើម្បី​ចង់​ដឹង​អោយ​បាន​ច្បាស់​ថា តើ​កន្លែង​នេះស័ក្តិសម​អ្នក​ដែរ​ឬទេ ឬ​មួយ​ក៏អ្នក​អាច​ធ្វើ​ការងារ​​នោះ​បាន​ដែរ​ឬ​ទេ។ ចូរ​ចាំ​ថា អ្នក​ទៅ​សម្ភាស​ដើម្បី​ធ្វើ​សង្កេត និង​ស្វែង​យល់​អោយ​​បាន​ច្រើន​ចំពោះ​ក្រុមហ៊ុន​នោះ​ថា​តើ​អ្នក​​គួរ​តែ​ ធ្វើការ​អោយ​ក្រុមហ៊ុន​នេះ​ដែរ​ឬ​ទេ ដោយ​​មិន​មែន​​ទៅ​ទី​នោះ​​ដើម្បី​​អោយ​​តែ​​គេ​​សង្កេត​​និង​​ស្វែង​​យល់​​ ពី​អ្នក​នោះ​ទេ?

៤- តើអ្នកចំនុចខ្សោយអ្វីខ្លះ?

នេះជាសំនួរមួយដែលពិបាកឆ្លើយ។ ប្រសិនបើអ្នកឆ្លើយដោយទទួល​ស្គាល់ថាអ្នកមាន​បញ្ហាអ្វីមួយនោះ គឺបីដូចជា​អ្នកលក់ខ្លួនឯងដូច្នោះដែរ។

និយោជកនឹងធ្វើការ ​ស្តាប់ពីរបៀបរៀបរាប់អំពី​គុណ​វិបត្តិរបស់អ្នក។ ប្រសិនបើមាន​សំនួរនេះត្រូវបានសួរ អ្នកត្រូវតែសង្កត់ទៅលើន័យវិជ្ជមាន ពោល​គឺនិយាយ​អំពីជំនាញ និងចំណេះដឹងដែលអ្នកកំពុងតែប្រឹងប្រែង​ដើម្បីធ្វើការ​អភិវឌ្ឍន៍អោយ​កាន់តែ​ ប្រសើរនៅ​ក្នុងការងាររបស់អ្នក។ ជ្រើសរើសគុណ​វិបត្តិមួយដែលអ្នកមាន ហើយប្រាប់នូវវិធីដែល​អ្នកដោះស្រាយសម្រាប់​បញ្ហានោះ។ ខាងក្រោមនេះ គឺជាឧទាហរណ៍មួយដែល​អ្នកអាចយកតម្រាប់តាម៖

ខ្ញុំជាមនុស្សម្នាក់​ ដែលចូលចិត្តសម្លឹងអ្វីដែលធំ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ពេលខ្លះមានចំណុច​ខ្លះខ្ញុំមិនបានធ្វើការពិនិត្យអោយបាន​ល្អិតល្អន់។ ហេតុនេះហើយ ខ្ញុំតែងជ្រើសរើស​នរណា​ម្នាក់ដែលជាមនុស្សល្អិតល្អន់​មកចូលរួមក្នុង​ ក្រុមរបស់​ខ្ញុំជា​និច្ច។

អ្នកត្រូវឆ្លើយនូវសំនួរអោយមានលក្ខណៈវិជ្ជមានជានិច្ច។ ប្រសិន​បើអ្នកប្រាប់​អ្នក​សម្ភាសន៍​ថាអ្នក​មានគុណវិបត្តិ​ណាមួយ​នោះ អ្នកត្រូវតែផ្តល់ចម្លើយ​មួយដែល​ប្រាប់​នូវវិធីដែលអ្នក​ប្រើប្រាស់​ ក្នុងការដោះស្រាយនូវគុណវិបត្តិ​នោះ។

៥- តើអ្នកមានសំនួរ ឬចម្ងល់អ្វីដែរឬទេ?

ទេ ខ្ញុំគិតថាអ្នកបានប្រាប់ខ្ញុំលម្អិតរាល់អ្វីដែលខ្ញុំចង់ដឹងរួចទៅហើយ។ ខ្ញុំប្រាកដជាមាន​សំនួរជា​ច្រើន​ដែលត្រូវសួរប្រសិនបើខ្ញុំ​បានទទួល​ ការងារនេះ។

នេះជាចម្លើយដែល​​មនុស្សភាគច្រើន​ឆ្លើយនូវសំនួរនេះ។ នេះមិនមែនជា​ចម្លើយដែលត្រឹមត្រូវទេ។ នៅពេលដែលអ្នកទទួល​បានការងារ​ហើយនោះ វាប្រហែលជាយឺតពេល​ហើយដើម្បីធ្វើការសួរនូវរាល់សំនួរ។

និយោជកនឹងរង់ចាំនូវសំនួររបស់ ​អ្នកដើម្បីចង់ដង់ថា​តើតើមានចំណាប់ អារម្មណ៍​យ៉ាងណា​ក្នុងការ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុនរបស់គេ។ ខាងក្រោមនេះគឺជា​សំនួរដែលល្អៗ​ដែលអាចសួរក្នុងពេល​សម្ភាសន៍។

“បាទ ខ្ញុំមានសំនួរខ្លះៗ។ បើតាមការ​សួររបស់លោកក្នុង​ពេលសម្ភាសន៍ វាដូចជាលោក​កំពុង​តែមាន​បញ្ហា​ជាមួយនឹងអតិថិជន។ តើលោកអាចប្រាប់បន្ថែមខ្លះៗ​អំពីស្ថានភាព​បច្ចុប្បន្នដែរឬទេ? តើមានការ​លំបាកអ្វីខ្លះ​ដែលនិយោកជិក​ថ្មីនឹងជួបប្រទះ?”

ប្រសិនបើអ្នកមិនសួរសំនួរបន្ថែមនោះទេ អ្នកនឹងបាត់បង់​ឱកាសដើម្បី​ធ្វើការប្រមូលពត៌មាន​នានា​ដែលជាកត្តាក្នុង​ ការសម្រេច​ចិត្តថាតើទីកន្លែងនេះស័ក្តសម​នឹងអ្នកដែរឬទេ។

រាល់អ្នកសម្ភាសន៍ ​នីមួយៗតែងតែមាន​របៀបសួរ និងសំនួរខុសៗគ្នា។ សំនួរទាំង៥ខាង​លើគឺជាសំនួរដែល​តែង​ត្រូវបានសួរជាញយៗ ហេតុដូចនេះប្រសិនបើអ្នក​បានត្រៀមខ្លួនរាល់សំនួរ​ខាងលើហើយនោះ អ្នកនឹងមានប្រៀប​ទៅលើអ្នក ដ៏ទៃទៀតដែល​មិនបានត្រៀម​ខ្លួនទុកជាមុន។



0 comments:

Post a Comment