មានប្រិយមិត្តមួយចំនួនឆ្ងល់ថា
ហេតុអ្វីបានជាសម្ភាសការងារមិនជាប់?
នេះគឺជាឧបសគ្គមួយដែលនាំឲ្យប្រិយមិត្តបាត់បង់ឱកាសការងារក្នុង
ស្ថាប័ននោះ។
បើមិនទាន់រកឃើញចំណុចអវិជ្ជមាននាំឲ្យមិត្តអ្នកអានបរាជ័យពេល
សម្ភាសការងារឃើញទេ សាកល្បងមើលចំណុចខាងក្រោមនេះបន្តិចមើល៍ថា
តើអាចជួយត្រួសត្រាយផ្លូវលោកអ្នកបានដែរឬ យ៉ាងណា?
១ បង្ហាញសមត្ថភាពរបស់អ្នក
ការ
ប្រមូលផ្តុំជំនាញសំខាន់ៗដែលអ្នកមានពីមុនលើការងារដែលអ្នក
ដាក់ពាក្យ មុនពេលសម្ភាសការងារនឹងជួយឲ្យអ្នកមានទំនុកចិត្ត
អាចឆ្លើយសំនួរចំគោលដៅ។ អ្នកសម្ភាស ឬ
ប្រធានក្រុមហ៊ុនពិតជាងចង់ឲ្យអ្នកបង្ហាញសមត្ថភាពរបស់អ្នក
ដោយព្យាយាមរៀបរាប់ដោយលម្អិតទើបប្រសើរ។
២ ស្គាល់ឈ្មោះប្រធានក្រុមហ៊ុន
អ្វី
ដែលសំខាន់បំផុតមុនពេលសម្ភាសការងារ
អ្នកគួរតែស្គាល់ឈ្មោះប្រធានក្រុមហ៊ុនដែលអ្នកចង់ធ្វើការនោះជា
មុន ពេលទទួលសារ ឬ ទូរស័ព្ទទៅសម្ភាសការងារ។
ព្យាយាមស្វែងរកព័ត៌មានលម្អិតតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។
ព័ត៌មាននេះនឹងធ្វើឲ្យអ្នកមានភាគរយខ្ពស់ក្នុងឱកាសបានការងារ។
៣ ស្គាល់ក្រុមហ៊ុនឲ្យកាន់តែច្បាស់
ការទទួលបានព័ត៌មានលម្អិតពីក្រុមហ៊ុនគឺជាគន្លឹះដ៏សំខាន់ឈានទៅ រកភាពជោគជ័យក្នុងពេលសម្ភាស ដើម្បីឲ្យប្រាកដថា អ្នកពិតជាពេញចិត្តការងារនោះ និងបានដឹងច្បាស់ពីស្ថានភាពជាក់ស្តែងរបស់ក្រុមហ៊ុននោះ។
ការទទួលបានព័ត៌មានលម្អិតពីក្រុមហ៊ុនគឺជាគន្លឹះដ៏សំខាន់ឈានទៅ រកភាពជោគជ័យក្នុងពេលសម្ភាស ដើម្បីឲ្យប្រាកដថា អ្នកពិតជាពេញចិត្តការងារនោះ និងបានដឹងច្បាស់ពីស្ថានភាពជាក់ស្តែងរបស់ក្រុមហ៊ុននោះ។
៤សិក្សាពីគម្រោងការងារ
គម្រោង
ការងារជាក់ស្ដែងអាចទទួលបានជោគជ័យនៅពេលដែលគេទទួលបុគ្គលិកដ៏
មានសក្ដានុពលម្នាក់។ ដូច្នេះ
ហេតុអ្វីអ្នកមិនស្វែងរកគន្លឹះសំខាន់ៗ
ដើម្បីបង្ហាញសមត្ថភាពអាចបំពេញការងារនោះភា្លមៗទៅ?
វាជាគុណសម្បត្តិយ៉ាងធំធេងក្នុងពេលសម្ភាស និងបង្ហាញថា
អ្នកពិតជាចាប់អារម្មណ៍ និងចង់ធ្វើការឲ្យក្រុមហ៊ុននោះ។
៥ រៀបចំខ្លួន និងស្លៀកពាក់ឲ្យបានត្រឹមត្រូវ
អ្នក
ត្រូវប្រាកដថា ក្រុមហ៊ុនរបស់អ្នកជាស្ថាប័នរបៀបណា? ជាធនាគារ
ភោជនីយដ្ឋាន កន្លែងកម្សាន្ត ឬ ជាសណ្ឋាគារ?
ជម្រើសដ៏ល្អប្រសើរនៅពេលនេះអ្នកត្រូវស្លៀកពាក់ឲ្យបានសមរម្យជា
មុនស្របតាមស្ថានភាពជាក់ស្ដែងក្រុមហ៊ុននីមួយៗទើបជាការប្រសើរ។
៦ បង្ហាញសុទិដ្ឋិនិយមលើការងារ
នៅ
ត្រង់ចំណុចនេះទោះចង់ឬមិនចង់អ្នកត្រូវបង្ហាញសមត្ថភាពរបស់អ្នក
ប្រកបដោយសុទិដ្ឋិនិយម
និងមហិច្ឆតាខ្ពស់លើគម្រោងការងារជាក់ស្ដែង។ រឹតតែពិសេស
ប្រសិនបើអ្នកអាចក្ដោបឬ មានគោលដៅប្រសព្វរួមគ្នាជាមួយក្រុមហ៊ុន
នេះហើយជាមូលហេតុដែលអ្នកត្រូវបានគេជ្រើសរើស៕
0 comments:
Post a Comment