Facebook
គឺជាបណ្ដាញសង្គមដ៏ធំដែលមានអ្នកប្រើប្រាស់យ៉ាងច្រើននៅ
ជុំវិញពិភពលោក ។ យ៉ាងណាមិញជាមួយនឹងការរចនាផ្ទាំងប្រើប្រាស់
បណ្ដាញសង្គមមួយនេះ
មិនមានមុខងារដើម្បីឲ្យអ្នកប្រើអាចមើលដឹងថា នរណាម្នាក់បាន
Unfriend គេនោះទេ គឺមានតែបង្ហាញពីឈ្មោះមិត្ត, Follower(អ្នកចង់ដឹងពីយើង) និង Following(អ្នកដែលយើងចង់ដឹង) ប៉ុណ្ណោះ ។
ដោយឡែកកាលពីពេលថ្មីៗនេះ
យើងទើបទទួលបាននូវកម្មវិធីមួយមានឈ្មោះថា Unfriend Notify
ដែលជាកម្មវិធីបន្ថែមរបស់ Firefox និង Chrome
ហើយកម្មវិធីនេះគឺ
ប្រើដើម្បីជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook
ទាំងអស់អាចមើលដឹងពីនរណាម្នាក់ដែលបាន Unfriend អ្នក ។
ចំពោះផ្ទាំងកម្មវិធីគឺ ត្រូវបានចាក់បញ្ចូលទៅក្នុងបណ្ដាញសង្គម
Facebook ទាំងស្រុងក្នុងមុខងារ Friends
ដែលផ្ដល់ភាពងាយស្រួលក្នុងការរាប់ចំនួន
ជាពិសេសកម្មវិធីក៏មានការជូនដំណឹងភ្លាមៗក្នុងករណីមាននរណា
ម្នាក់ Unfriend ។ យ៉ាងណាមិញ
អ្នកពុំអាចដឹងពីនរណាម្នាក់ដែលបាន Unfriend អ្នក
មុនពេលដំឡើងនូវកម្មវិធីនេះទេ ។
ដំឡើង Unfriend Notify សម្រាប់ Firefox , សម្រាប់ Chrome ឬចូលទៅកាន់គេហទំព័ររបស់កម្មវិធី ។ក្រោយពីបានសាកល្បងយើងសង្កេតឃើញថា ហាក់មិនមានការជូនដំណឹងពីការ Unfriend នៅក្នុងពេលភ្លាមៗដូចជាការបកស្រាយខាងលើនោះទេ ផ្ទុយទៅវិញ គឺមានការជូនដំណឹងភ្លាមៗស្របពេលដែលមានការ Unfriend ពីនរណាម្នាក់ ប៉ុន្តែក្នុងករណី គណនីរបស់គេ ត្រូវបានលុបចេញទាំងស្រុងពី Facebook ។ ទោះបីជាយ៉ាងណា យើងសូមឲ្យប្រិយមិត្តសាកល្បងប្រើទាំងអស់គ្នាដើម្បីស្វែងយល់ កាន់តែច្បាស់ពីកម្មវិធីបន្ថែម Unfriend Notify ៕
ប្រភព
0 comments:
Post a Comment