ចំណុចបន្ទាប់សូមចុចម៉ៅស្ដាំ( Right Click) ក្នុង Cell ណាមួយដែលលោកអ្នកចង់ដាក់ទិន្នន័យនៅលើ Sheet រួចចុចលើពាក្យ Paste Specialដូចរូបខាងក្រោម៖
ផ្លាស់ប្ដូរ Row ទៅ Column ក្នុង Excel
Microsoft Excel គឺជា spreadsheet application ដែលបង្កើតឡើង ដោយក្រុមហ៊ុន Microsoft សម្រាប់ដំឡើងនៅលើ Microsoft Windows និង Mac OS X។ Excel សាកសមបំផុតសម្រាប់ការងារគណនេយ្យការធ្វើបញ្ជីរ តារាងផលិតផល តារាងឈ្មោះសិស្ស និសិត្ស និងការធ្វើរបាយការណ៍ជាដើម។ក្នុងលេខនេះក្រុមការងាររបស់ ទស្សនាវដ្ដីទីក្រុងពត៌មាន វិទ្យាសូមធ្វើការបង្ហាញជូនពីសមត្ថភាពពិសេសនៃ Excel មួយទៀតស្ដីពីការផ្លាស់ប្តូរទិន្នន័យក្នុង Row ទៅជា Column។ រូបភាពខាងក្រោមនេះសន្មតថាជាទិន្នន័យដែលត្រូវធ្វើការ Convert ៖
ដើម្បី Convert ទិន្នន័យនៅក្នុង Columns ទាំងពីរនេះទៅជា Rows សូមលោកអ្នកធ្វើការ Select រាល់ Cells ទាំងអស់ដែលយើងចង់ផ្លាស់ប្ដូរ ដោយចុចម៉ៅស្ដាំ( Right Click) លើ Selection រួចចុចលើពាក្យ Copy ឬចុច Ctrl+C ដូចរូប៖
ចំណុចបន្ទាប់សូមចុចម៉ៅស្ដាំ( Right Click) ក្នុង Cell ណាមួយដែលលោកអ្នកចង់ដាក់ទិន្នន័យនៅលើ Sheet រួចចុចលើពាក្យ Paste Specialដូចរូបខាងក្រោម៖
ក្រោយមកសូមឆែក (Check) នៅក្នុងប្រអប់ដែលមានពាក្យថា Transpose ផ្នែកខាងក្រោម រួចចុចប៊ូតុង OK ជាការស្រេច។
ខាងក្រោមនេះគឺជាលទ្ធផលដែលលោកអ្នកទទួលបាន ក្រោយពី ប្រិយមិត្តបានចូលរួមអនុវត្តន៍ជាមួយនឹងក្រុមការងារនៃទស្សនាវដ្ដីទី ក្រុងពត៌មានវិទ្យារបស់យើង៕
មជ្ឈមណ្ឌល អាយធី ខេប៊ូ
ចំណុចបន្ទាប់សូមចុចម៉ៅស្ដាំ( Right Click) ក្នុង Cell ណាមួយដែលលោកអ្នកចង់ដាក់ទិន្នន័យនៅលើ Sheet រួចចុចលើពាក្យ Paste Specialដូចរូបខាងក្រោម៖
0 comments:
Post a Comment