Breaking News
Loading...
Tuesday, March 11, 2014

របៀបសម្លាប់មេរោគ RECYCLER

5:29 AM

ចំពោះមេរោគ RECYCLER នេះមានច្រើនប្រភេទណាស់ ដែលជានិច្ចកាល វាត្រូវបានឆ្លងតាមការប្រើប្រាស់ USB flash ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយ។
ក្នុងទីនេះអ្នកស្រែសូមលើកយកមេរោគ RECYCLER មួយប្រភេទនេះមក បរិយាយដូចតទៅ។
១. មុខមាត់និងលក្ខណៈរបស់មេរោគ RECYCLER
-Name Macromedia Flash Player 7.0
-Size 66 kb or more than
-Version 0.0.0.0
-Product name Shockwave Flash
-Original name SaFlashPlayer.exe
សូមចំណាំថា មេរោគ RECYCLER នេះបានយកឈ្មោះរបស់ Macromedia Flash Player យកមកប្រើដើម្បីបន្លំយើង។ សូមមើលរូប
a
ម្យ៉ាងទៀតមេរោគនេះច្រើនតែនៅក្នុង USB Flash និងមាន File មួយចំនួយដែល ទាក់ទងជាមួយមេរោគនេះ។ សូមមើលរូប៖
a
២. ដំណើរការនិងទីតាំងរបស់មេរោគ RECYCLERមេរោគ RECYCLER មានដំណើរកា (Process) ចំនួនពីរខុសគ្នាគឺ៖
-ចំពោះវីនដូ៧ មានមានដំណើរកា (Process) ឈ្មោះ iexplore.exe (ជួនកាលក៏មានដំណើរ ការនៅលើវីនដូXPដែរ)
-ចំពោះវីនដូ​ XP មានមានដំណើរកា (Process) ឈ្មោះ Firefox.exe (ជួនកាលក៏មានដំណើរ ការនៅលើវីនដូ៧ដែរ)
aចំពោះក្នុង វីនដូ XP ក៏មិនខុសគ្នាដែរគ្រាន់តែដំណើរការរបស់វាជា​ Firefox.exe ទៅវិញ។ យើងអាចយល់បានថា មេរោគនេះគឺខ្លាំងខាងបំភាន់យើងព្រោះថា មេរោគនេះ បានយក ឈ្មោះរបស់ Macromedia Flash មកប្រើ ហើយសូម្បីតែដំណើរការ (Process) របស់វា ក៏យកឈ្មោះ Browser មកប្រើដែរ គឺ Process របស់ Internet Explorer (iexplore.exe) និង Mozilla Firefox (firefox.exe) ដូច្នេះចំនុចនេះតោងយើងចងចាំឱ្យបានច្បាស់។  ចំពោះទីតាំងរបស់មេរោគនេះវិញ គឺអត់មានអ្វីដែលពិបាករកនោះទេ បន្ទាប់ពីវា បានឆ្លង ចូលក្នុងកុំព្យូទ័រ វាបាចំលងខ្លួនរបស់វាចូលក្នុងទីតាំង
Start up ទាំងក្នុងវីនដូ៧ និងវីនដូ XP ដូចគ្នា៖
-ក្នុងវីនដូ៧ Start –> All Programs –> Startup
-ក្នុងវីនដូ XP Start–>Program files–>Startup
aទីតាំងមេរោគ Recycler នៅពេលឆ្លងរួច
៣. របៀបសម្លាប់មេរោគ RECYCLER
ដំបូងត្រូវបិទដំណើរការ (End Process) របស់វាដែលទូទៅ Iexplore.exe (Process in Windows7)  និង​ Firefox.exe (Process in windows XP)។ ចំពោះមេរោគនេះយើងអាចបិទដំណើរការវា ដោយប្រើ Windows Task Manager (Ctrl+Alt+Del) ក៏បាន។
បន្ទាប់ពីបិទដំនើរការរួចរាល់ហើយ គឺត្រូវចូលទៅក្នុង USB Flash (ជាទូទៅមេរោគនេះដំណើរការក្នុង USB Flash) លុប Files ដូចខាងក្រោម៖
aចំណាំថាចំពោះ Files មេរោគក្នុងរូបខាងលើទាំងអស់ហ្នឹងបើយើងមិនបានបិទដំណើរការ (End Process) របស់វាទេ យើងមិនអាចលុបវាបាន ឡើយ។ ក្រៅពីនេះដូចដែល បានរៀប រាប់ខាងលើហើយ គឺត្រូវចូលទៅលុប File មេរោគមួយទៀតដែលបានចំលង ខ្លួនរបស់វា ចូលទៅ​ក្នុងទីតាំង Startup. សូមមើលរូបខាងក្រោម៖
aមេរោគនេះមិនមានអ្វីដែលពិបាកក្នុងការសម្លាប់ដូចមេរោគដ៏ទៃនោះទេ ម្យ៉ាងទៀត ក្រៅពី ការរៀបរាប់ខាងលើ យើងអាចប្រើ Script Code ដើម្បីសម្លាប់វាក៏បាន ដោយគ្រាន់តែចំលង Script codeនេះចូលទៅក្នុង USB Flash រួច Run (ដំណើរការ) វាដោយចុចពីរដងរួចហើយ ចូលទៅទីតាំង Startup ដើម្បីលុប File Virus ដែលវាបានចំលងចូល។
——————————————————————————————————ប
​​ប្រភព ៖   www.itcambo.com

0 comments:

Post a Comment